Mahanaim Cyber College

  • home
  • MY PAGE
  • korean
  • english
  • spanish
  • french
  • japanese
  • turkish
  • mongolian
학교소개
  • 인사말
  • 학교소개
  • 홍보 영상

GREETINGS

Close Vod

President
See Greeting Message President's Page
As we commence the Mahanaim Cyber College….

សព្វថ្ងៃនេះ មានមនុស្សជាច្រើនកំពុងជឿព្រះយេស៊ូវ និងដឹកនាំក្រុមជំនុំ។ ពួកគេត្រូវបដិសេធខ្លួនឯង ហើយត្រូវជឿតែព្រះបន្ទូល ប៉ុន្តែដោយសារមានមូលដ្ឋានគ្រឹះខុសក្នុងការជឿព្រះអង្គ ហើយបញ្ចូលគំនិតខ្លួនឯងជាច្រើនក្នុងជីវិតប្រចាំថ្ងៃ ទើបធ្វើឲ្យមានពេលជាច្រើនដែលពិបាកជឿព្រះអង្គ។ ក្នុងការជឿព្រះ បើយើងគ្រាន់តែរៀបរយប៉ុន្មានចំនុចប៉ុណ្ណោះ នោះព្រះអង្គនឹងធ្វើការយ៉ាងខ្លាំងក្លាក្នុងយើង ដូចនេះ អ្វីដែលសំខាន់ គឺយើងត្រូវស្វែងយល់ពីចំនុចទាំងនោះម្តងមួយៗ។

មជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរដែលបានចាប់ផ្តើមលើកនេះ មិនមែនសំរាប់តែបងប្អូននៅកូរ៉េប៉ុណ្ណោះទេ តែគឺជាឱកាសសំរាប់បងប្អូននៅក្រៅប្រទេសអាចរៀនតាមអ៊ីនធឺណេតបានផងដែរ ដែលពួកគាត់ពិបាកមករៀនផ្ទាល់នៅប្រទេសកូរ៉េ ក្នុងនោះមានបងប្អូននៅប្រទេសចិន សហរដ្ឋអាមេរិក ទ្វីបអាមេរិកខាងត្បូង ទ្វីបអាហ្វ្រិក និងបងប្អូននៅក្រៅប្រទេសមួយចំនួនទៀត។

ខ្ញុំនឹងបង្រៀនបងប្អូន ដោយយកមូលដ្ឋានពីព្រះបន្ទូលដែលខ្ញុំអធិប្បាយក្នុងសាលាបេសកជនរយៈពេល៤០ឆ្នាំកន្លងមកនេះ។ លើសពីនេះ គ្រូគង្វាលជំនាញៗក្នុងអង្គការយើងខ្ញុំ បានស្រាវជ្រាវ និងយកមកបង្រៀនបងប្អូន តាមផ្នែកនិមួយៗដោយថតជាវីដេអូ ដែលបានបកប្រែ និងបញ្ចូលសំលេងជាភាសារបស់បងប្អូនរួចជាស្រេច។ ម្យ៉ាងទៀត ក៏ត្រូវមានសៀវភៅជំនួយ ដែលប្រើពាក្យត្រូវនឹងភាសារបស់បងប្អូន ដែលលោកគ្រូៗបានរៀបចំយ៉ាងអស់ពីចិត្ត ទាំងអធិស្ឋាន ដើម្បីឲ្យបងប្អូនអាចកាន់សៀវភៅនោះ ហើយអង្គុយស្តាប់ការបង្រៀន នៅមុខកុំព្យូទ័របាន។

ចំពោះអ្នកដែលចង់ផ្សាយដំណឹងល្អ ប្រាថ្នាចង់បានដំណឹងល្អនេះ ប៉ុន្តែមិនដឹងធ្វើយ៉ាងណា និងអ្នកដែលទទួលសេចក្តីសង្គ្រោះហើយ តែមិនដឹងថាត្រូវរស់នៅជាព្រះអង្គដោយសេចក្តីជំនឿយ៉ាងណា សូមចូលរៀនមជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរតាមអ៊ីនធឺណេតនេះជាមុនសិន។ មិនមែនគ្រាន់តែរៀនពីប្លង់ ឬសាច់រឿងក្នុងព្រះគម្ពីរទេ សូមបងប្អូនរៀនពីជីវិតរស់នៅដោយសេចក្តីជំនឿក្នុងព្រះអង្គ ហើយទោះបីជាមិនបានក្លាយជាគ្រូផ្សាយដំណឹងល្អក៏ដោយ តែខ្ញុំជឿថាបងប្អូននឹងទទួលព្រះគុណដ៏វិសេស ដែលមានព្រះអង្គធ្វើការក្នុងជីវិត។

មជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរតាមអ៊ីនធឺណេតនេះ នឹងបង្ហាត់បង្រៀនព្រលឹងវិញ្ញាណបងប្អូន ឲ្យក្លាយទៅជាអ្នកបំរើដ៏វិសេសរបស់ព្រះអង្គដែលទ្រង់សព្វព្រះហឫទ័យ ឲ្យបងប្អូនម្នាក់ៗមានព្រះពរជាងអ្នកណាៗទាំងអស់។ ដឹកនាំស្អាងបងប្អូនឡើងឲ្យក្លាយជាបេសកជន ដែលបំភ្លឺលោកីយនេះ។

ស្ថាបនិកអង្គការដំណឹងល្អ

President of Mahanaim Cyber College Ock Soo Park