INTRODUCTION

នេះជាមជ្ឈមណ្ឌលបង្ហាត់ប្រៀនព្រះគម្ពីរម៉ាហាណែម ដែលបង្រៀនព្រះគម្ពីរដោយមានប្រពន័្ធត្រឹមត្រូវ និងបង្រៀនរបៀបរស់នៅក្នុងព្រះអង្គ។...

អំពីមជ្ឈមណ្ឌល

  • អំពីយើងខ្ញុំ
  • ទស្សនៈវិស្ស័យ&បំណង
  • ប្រវតិ្ត

មជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម

កន្លែងបង្កើតអ្នកផ្សាយដំណឹងល្អ និងបង្រៀនចំពោះព្រះគម្ពីរ ជាមួយការរស់នៅដោយសេចក្តីជំនឿ។

“«ឯយ៉ាកុបគាត់ក៏ធ្វើដំណើរតទៅ ហើយមានពួកទេវតារបស់ព្រះមកជួបនឹងគាត់ កាលឃើញហើយ នោះគាត់និយាយថា នេះជាពួកពលរបស់ព្រះ គាត់ក៏ហៅកន្លែងនោះថា ម៉ាហាណែម។» (លោកុប្បត្តិ ៣២:១~២)

មជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែមយកចិត្ដទុកដាក់ដំណឹងល្អ ផ្សាយដំណឹងល្អជុំវិញភិពភលោក តាមរយៈអ៊ីនធើណែត ហើយអាចស្តាប់នៅគ្រប់ទិសទី។

មជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម ផ្តល់ការសិក្សាជាភាសាសំខាន់ៗដូចជាភាសាកូរ៉េ អង់គ្លេស ចិន អេស្ប៉ាញ និងបារាំង ដែលជាភាសាដែលត្រូវបានប្រើប្រាស់ដោយប្រជាជនប្រមាណ ៧០% ទូទាំងពិភពលោក និងថ្មីៗនេះ ដោយព្រះគុណនៃព្រះអង្គ ក៏ត្រូវបានបកប្រែជាភាសាខ្មែរថែមទៀត។ ដោយក្តីសង្ឃឹមយ៉ាងខ្លាំងថា នឹងមានអ្នកបំរើព្រះជាច្រើន កើតចេញមកពីទ្វីបអាព្រិក អាមេរិក អឺរ៉ុប ចិន ឥណ្ឌា និងកម្ពុជា តាមរយៈមជ្ឈមណ្ឌលនេះ។

មជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម នឹងបង្រៀនអំពីចំណេះដឹងខាងព្រះគម្ពីរ និងជីវិតរស់នៅដោយសេចក្តីជំនឿ ព្រមទាំងមានការសិក្សាផ្ទាល់ប្រហែលមួយខែក្នុងមួយឆ្នាំ ដោយមានការប្រកបគ្នាខាងវិញ្ញាណរវាងសិស្សនិងសិស្ស ដើម្បីបណ្តុះបណ្តាលគ្រូផ្សាយដំណឹងល្អដែល កើតជាថ្មី។

បងប្អូនដែលបានទទួលការបង្ហាត់បង្រៀនរយៈពេល២ឆ្នាំ ហើយបញ្ចប់ការសិក្សា នឹងអាចក្លាយជាអ្នកដឹកនាំក្រុមជំនុំនៅក្នុងអង្គការដំណឹងល្អទាំងក្នុង និងក្រៅប្រទេសបាន ដោយត្រូវឆ្លងកាត់ការប្រលង និងបំពេញលក្ខខណ្ឌផ្សេងៗទៀត។

ទស្សនៈវិស្ស័យ

មជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម មានគោលដៅបណ្តុះបណ្តាលអ្នកដឹកនាំក្រុមជំនុំដែលមានគ្រឹះជាដំណឹងល្អដើម ដោយបង្រៀនឲ្យស្គាល់ដំណឹងល្អយ៉ាងច្បាស់លាស់តាមរយៈព្រះគម្ពីរ សំរាប់សិស្សនៅទូទាំងពិភពលោកដែលគ្មានពេល ឬនៅឆ្ងាយមិនអាចមករៀនដោយផ្ទាល់បាន។

គោលបំណង

교육이념 및 목표

សេចកី្តពិត(Truth)
ជួយបងប្អូនជាអ្នកជឿនៅទូទាំងពិភពលោកឲ្យ
យល់ពីសេចកី្តពិតនៃព្រះគម្ពីរយ៉ាងច្បាស់លាស់
អ្នកដឹកនាំ(Leader)
បង្កើតអ្នកដឹកនាំនៃដំណឹងល្អ
នៅទូទាំងពិភពលោក
អ្នកជឿព្រះ(Believer)
យកចំណេះដែលបានរៀន
ទៅអនុវត្តជាក់ស្តែងក្នុងជីវិតជឿព្រះ

ប្រវតិ្តមជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម

ឆ្នាំ២០១៨
ខែកុម្ភៈ ពិធីបញ្ចប់ការសិក្សាជំនាន់ទី១៣
ឆ្នាំ២០១៧
ខែកញ្ញា បង្កើតផ្នែកភាសាម៉ុងហ្គោលី
    ក្នុងមជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
ខែសីហា ពិធីបញ្ចប់ការសិក្សាជំនាន់ទី១២
ខែមេសា ការជួបជុំលើកទី១
ខែកុម្ភៈ ពិធីបញ្ចប់ការសិក្សាជំនាន់ទី១១
ឆ្នាំ២០១៦
ខែវិច្ឆិកា ទស្សនកិច្ចសិក្សាលើកទី៦ ទៅអ៊ីស្រាអែល
ខែសីហា ពិធីបញ្ចប់ការសិក្សាជំនាន់១០
ខែមេសា ការជួបជុំលើកទី២
ខែមិនា បង្កើតផ្នែកភាសាខ្មែរ
   ក្នុងមជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
ខែកុម្ភៈ ពិធីបញ្ចប់ការសិក្សាជំនាន់ទី៩
ខែមករា ប្តូរឈ្មោះទៅជាមជ្ឈមណ្ឌលបង្ហ
    ាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
ឆ្នាំ២០១៥
ខែវិច្ឆិកា ទស្សនកិច្ចសិក្សាលើកទី៥ ទៅអ៊ីស្រាអែល
ខែសីហា ពិធីបញ្ចប់ការសិក្សាជំនាន់ទី៨
ខែកុម្ភៈ ពិធីបញ្ចប់ការសិក្សាជំនាន់ទី៧
ឆ្នាំ២០១៤
ខែវិច្ឆិកា ទស្សនកិច្ចសិក្សាលើកទី៤ ទៅអ៊ីស្រាអែល
ខែកញ្ញា ការជួបជុំលើកទី១
ខែកក្កដា ពិធីបញ្ចប់ការសិក្សាជំនាន់ទី៦
ខែមិថុនា ការប្រជុំសិស្សមជ្ឈមណ្ឌលបង្ហ
   ាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
ខែកុម្ភៈ ពិធីបញ្ចប់ការសិក្សាជំនាន់ទី៥
ឆ្នាំ២០១៣
ខែវិច្ឆិកា ទស្សនកិច្ចសិក្សាលើកទី៣ ទៅអ៊ីស្រាអែល
ខែកញ្ញា បង្កើតផ្នែកភាសាតួគី ក្នុងមជ្ឈមណ្ឌលបង្ហា
   ត់បង្រៀនព្រះគម្ពីរម៉ាហាណែម
ខែសីហា ពិធីបញ្ចប់ការសិក្សាជំនាន់ទី៤
ខែមិនា បង្កើតផ្នែកភាសារូស្សី ក្នុងមជ្ឈមណ្ឌ
   លបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
ខែកុម្ភៈ ពិធីបញ្ចប់ការសិក្សាជំនាន់ទី៣
ឆ្នាំ២០១២
ខែវិច្ឆិកា ទស្សនកិច្ចសិក្សាលើកទី២ ទៅអ៊ីស្រាអែល
ខែកញ្ញា បង្កើតផ្នែកភាសាជប៉ុន
   ក្នុងមជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
ខែសីហា ពិធីបញ្ចប់ការសិក្សាជំនាន់ទី២
ខែមិនា បង្កើតផ្នែកភាសាហិនឌី ក្នុងមជ្ឈ
   មណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
ខែកុម្ភៈ ពិធីបញ្ចប់ការសិក្សាជំនាន់ទី១
   វិធីចែកវិញ្ញាបនប័ត្រអ្នកអបំរំផ្សាយដំណឹងល្អលើកទី១
ឆ្នាំ២០១១
ខែវិច្ឆិកា ទស្សនកិច្ចសិក្សាលើកទី១ ទៅអ៊ីស្រាអែល
ឆ្នាំ២០១០
ខែកញ្ញា បង្កើតផ្នែកភាសាបារាំង
   ក្នុងមជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
ខែមិថុនា បើកសាខាមជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
   នៅប្រទេសគេនយ៉ា និងហ្គាណា
ខែឧសភា បើកសាខាមជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម
   នៅប្រទេសចិន
ខែមេសា បើកមជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរ
   (ភាសាកូរ៉េ អង់គ្លេស ចិន និង អេស្ប៉ាញ សរុប៤ភាសា)