STUDING SUPPORT

នេះជាមជ្ឈមណ្ឌលបង្ហាត់ប្រៀនព្រះគម្ពីរម៉ាហាណែម ដែលបង្រៀនព្រះគម្ពីរដោយមានប្រពន័្ធត្រឹមត្រូវ និងបង្រៀនរបៀបរស់នៅក្នុងព្រះអង្គ។...

សំនួរដែលសួរញឹកញាប់

Q) សិស្សគ្រាន់តែស្តាប់ និងសិស្សពេញសិទ្ធខុសគ្នាយ៉ាងដូចម្តេច?
សិស្សគ្រាន់តែស្តាប់ គ្មានការប្រឡង និងគ្មានការប្រគល់របាយការណ៍ទេ ហើយនៅពេលចប់ទាំង៤ឆមាស មជ្ឈមណ្ឌលនឹងផ្តល់ជូននូវវិញ្ញាបនប័ត្រ។ សិស្សពេញសិទ្ធមានការប្រឡង និងការប្រគល់របាយការណ៍ និក្ខេបបទ ហើយនៅពេលចប់ទាំង៤ឆមាស មជ្ឈមណ្ឌលនឹងផ្តល់ជូននូវសញ្ញាប័ត្រ។ សិស្សទាំងពីរប្រភេទនេះ ត្រូវមករៀនចុះវត្តមាន១ឆមាសម្តង ទើបអាចបញ្ចប់ការសិក្សាបាន។
Q) វិស្សមកាលនៅពេលណា?
វិស្សមកាលរដូវក្តៅនៅខែសីហា និងវិស្សមកាលរដូវរងារនៅខែកុម្ភៈ។ នៅពេលវិស្សមកាល សិស្សក៏អាចស្តាប់មេរៀនរំលឹកឡើងវិញបានដែរ។
Q) ពេលណាមានមេរៀនថ្មី?
មេរៀនសំរាប់មួយសប្តាហ៍ នឹងតំឡើងរៀងរាល់ថ្ងៃសុក្រ
Q) អ្នកដែលស្តាប់មេរៀនជាភាសាខ្មែរ អាចស្តាប់ជាភាសាដ៏ទៃបានទេ?
មជ្ឈមណ្ឌលបង្ហាត់បង្រៀនព្រះគម្ពីរម៉ាហាណែម មានបង្រៀនជាច្រើនភាសា ហើយសិស្សម្នាក់ៗទទួលបានអត្តលេខរៀងៗខ្លួន
ដូច្នេះគ្មានសេវាកម្មស្តាប់ជាភាសាដ៏ទៃបានទេ។
Q) មានកំណត់ម៉ោងក្នុងការស្តាប់មេរៀនឬទេ?
មេរៀនទាំងអស់ ស្តាប់តាមអ៊ីនធឺណេត ដូច្នេះគ្មានកំណត់ម៉ោងនោះទេ អ្នកអាចស្តាប់នៅពេលដែលអ្នកចង់ស្តាប់បាន។
Q) ការប្រគល់របាយការណ៍ និងការប្រឡង មានដំណើរការយ៉ាងដូចម្តេច?
ការប្រគល់របាយការណ៍ និងចម្លើយនៃការប្រឡង សុទ្ធតែមានដំណើរការនៅក្នុងគេហទំព័រ។ សូមអ្នកទទួលពត៌មាន និងបែបបទនៃការប្រឡង តាមរយៈតារាងពត៌មាន។
Q) សិស្សដែលបានបញ្ចប់ការសិក្សា អាចក្លាយជាគ្រូគង្វាលបានទេ?
នៅពេលដែលបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលម៉ាហាណែម មិនមែនក្លាយជាគ្រូគង្វាលទាំងអស់គ្នានោះទេ។ អ្នកដែលចង់ក្លាយជាគ្រូគង្វាល ត្រូវឆ្លងកាត់ការបង្ហាត់បង្រៀនវគ្គខ្លីថែមទៀត និងត្រូវជួបសំណេះសំណាលជាមួយនឹងលោកគ្រូគង្វាលជាច្រើននាក់។
សិស្សដែលបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលទាំងអស់ នឹងទទួលបានសញ្ញាប័ត្រដែលទទួលស្គាល់ថាជាអ្នកបង្រៀនព្រះគម្ពីរបាន។
Q) សិស្សដែលរៀននៅក្រៅប្រទេស តើម៉ោងប្រឡងតម្រូវតាមម៉ោងប្រទេសណា?
បើសិនជាយើងខ្ញុំ តម្រូវតាមម៉ោងរបស់សិស្សនៅតាមប្រទេសនិមួយៗ ធ្វើឲ្យមជ្ឈមណ្ឌលមានការលំបាកក្នុងការត្រួតត្រាប្រូក្រាម ដូច្នេះ ទោះបីអ្នកមានការលំបាកក៏ដោយ​ សូមតម្រូវតាមប្រទេសកូរ៉េ។
Q) ខ្ញុំបានរៀនហើយ ប៉ុន្តែបើសិនជាវានៅតែដាក់ថាមិនទាន់រៀន តើត្រូវធ្វើយ៉ាងម៉េចទៅ?
នៅពេលដែលមេរៀនបានបញ្ចប់ សូមអ្នករង់ចាំរហូតដល់មានអក្សរ Play again ហើយ៣វិនាទី ទៅ៤វិនាទីក្រោយ សឹមបិទផ្ទាំង នោះវានឹងប្រែក្លាយទៅជារៀនហើយ។